ដំណើរការផលិតកម្ម

តើត្រូវធ្វើអី្វខ្លះដើម្បីបានទៅជាផលិតសម្រេច?

សហគ្រាសយើងខ្ញុំបានយកចិត្តទុកដាក់បំផុតទៅលើគ្រប់ដំណាក់ការនៃផលិតកម្ម ផលិតផលម្រុំ ចាប់តាំងពីដំណាក់កាលដំា ប្រមូលផល ការដឹកជញ្ជូន ការសំអាតដើម្បីកំចាត់បាក់តៀរី ឬមេរោគ ការសំដិល ការសម្ងួត ការផលិត និង ការវេចខ្ចប់ ប្រកបដោយអនាម័យខ្ពស់។

ដំណាក់កាលដំាដុះ

growing-moringaសហគ្រាសបានសហការជាមួយកសិករនៅក្នុងខេត្តសៀមរាបដើម្បីដំាម្រុំ ដែលយើងខ្ញុំតែងតែធ្វើ ការបណ្តុះបណ្តាល និង មានការពន្យល់បន្ថែមពីបុគ្គលិក សមាគមកសិកម្មសរីរាង្គកម្ពុជា ស្តីអំពី ផលប្រយោជន៌នៃផលិតផលសរីរាង្គ និង វិធីសាស្រ្តផ្សេងៗ ដើម្បីធ្វើឲ្យផលិតផលម្រុំមានគុណភាព ល្អ មានលក្ខណៈធម្មជាតិ១០០%។

ការត្រួតពិនិត្យគុណភាព

សហគ្រាសតាមដានរាល់ដំណាក់កាលទំាងអស់នៃផលិតកម្មតំាងពីដំា រហូតដល់ ផលិតផល សម្រេច សម្រាប់លក់ សហគ្រាសយើងខ្ញុំផ្តល់ទៅទីផ្សារនូវផលិតផលប្រកបដោយគុណភាព។ ទំាងអស់នេះ អាចឲ្យអតិថិជនទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់ពី សហគ្រាស ផលិតម្ស៉ៅម្រុំធម្មជាតិ អេស ភី អិល អ៊ីម៉ូរីនហ្គា។

ភាពអនាម័យគឺជាកក្តាសំខាន់បំផុតសម្រាប់សហគ្រាសយើងខ្ញុំ ក្នុងដំណើរការផលិត បុគ្គលិក ប្រតិបត្តិ ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់ម៉ាស ពាក់ស្រោមដៃ ហើយឧបករណ៌ដែលត្រូវប្រើ ត្រូវ សំលាប់មេរោគដោយអាកុល មុននឹងប្រើ ហើយមុននឹងចូលធ្វើម្រុំត្រូវមុជទឹកសម្អាតរាងកាយ ដោយសាប៊ូ។ ស្លឹកដែលបានបេះរួចត្រូវលាងទឹកជាមួយនឹងអាកុល ដើម្បីសំលាប់មេរោគ បន្ទាប់ មកត្រូវលាងសម្អាត ដោយទឹកស្អាត។

ដំណាក់កាលផលិតកម្ម

បន្ទាប់ពីស្លឹកត្រូវបានប្រមូលផលរួច វាសំខាន់ណាស់ត្រូវឆ្លងកាត់ដំណើរការដ៏ត្រឹមត្រូវមួយ ដើម្បី ថែរក្សាកំរិតសារជាតិបំប៉ន វីតាមីន ជាតិរ៉ែ និង អាស៊ីដអាមីណូ ឲ្យនៅកំរិតខ្ពស់នៅក្នុងផលិតផល សម្រេច។

បន្ទាប់ពីសំអាត សម្លាប់មេរោគរួច ស្លឹកម្រុំត្រូវបានយកទៅសំដិល នៅក្នុងបន្ទប់អនាម័យ រយៈពេល ២៤ម៉ោង បន្ទាប់មកយកទៅសម្ងួតនៅក្នុងម៉ាស៊ីនសម្ងួត ដែលមានកំដៅដែលមិនធ្វើឲ្យងាប់សារ ធាតុសំខាន់ៗរបស់វា។

ផលិតកម្ម

staffsmallសហគ្រាសបានប្រើម៉ាស៊ីនទាន់សម័យដើម្បីធ្វើការវេចខ្ចប់ ឲ្យទៅជាផលិតផល ម្ស៉ៅកញ្ចប់តូចៗ ជាគ្រាប់ខែបស៊ូល ជាម្ស៉ៅគ្រាប់ និង ទៅជាតែសម្រាប់ឆុង។ ម៉ាស៊ីនទំាងអស់ត្រូវបាននាំចូលពីបរ ទេសដែលធ្វើឲ្យផលិតផលមានគុណភាពល្អ។

ការវេចខ្ចប់

ការរចនាកញ្ចប់ និង រូបរាងកញ្ចប់ត្រូវធ្វើឡើងដោយសហគ្រាសយើងខ្ញុំ និង សង្វាក់ផលិតកម្ម ដោយសហគ្រាសផ្ទាល់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអនាម័យ និង គុណភាព។