ម្សៅម្រុំជាកញ្ចប់

powdersmallតែម្ស៉ៅម្រុំជាកញ្ចប់ ពីសហគ្រាសផលិត អេស ភី អីល អ៊ី ម៉ូរីនហ្គា

សហគា្រសយើងខ្ញុំផលិតម្ស៉ៅម្រុំកញ្ចប់នៅក្នុងខេត្តសៀមរាប។បច្ចុប្បន្នមានអ្នកប្រើផលិតផលនេះ ច្រើន អ្នកអាចប្រើវាដោយដាក់ ម្រុំមួយកញ្ចប់តូច លាយជាមួយទឹកសុទ្ធ ៣៧០ម.ល. រឺ ៥០០ម.ល. ឬលាយជាមួយទឹកក្តៅ ដាក់ក្នុងកែវ អាចលាយជាមួយទឹកដោះគោ កាហ្វេ ឬម្ហូបក៏បាន លោកអ្នក អាចប្រើមួយកញ្ចប់ ព្រឹក មួយកញ្ចប់ ថ្ងៃត្រង់ និង មួយកញ្ចប់ល្ងាច សម្រាប់អ្នកមានជំងឺខ្វះជាតិស្ករ

ហើយមិនដែលប្រើម្រុំសោះ សូមប្រយ័ត្ន សូមប្រើតែកន្លះកញ្ចប់បានហើយ ព្រោះក្នុងចំណោម អ្នក ប្រើ១០នាក់មាន៣នាក់អាចនឹងវិលមុខ តែត្រូវបន្តប្រើរយៈពេល៣ថ្ងៃនោះអ្នកនឹងស្រួលខ្លួន ហើយ ចំាប្រើមួយកញ្ចប់ពេញ។

អ្នកនឹងទទួលផលប្រយោជន៌ជាច្រើនពីការប្រើប្រាស់ម្សៅម្រុំធម្មជាតិ និង វាមានសារធាតុជាច្រើន ជំនួយដល់រាងកាយរបស់អ្នក ពីព្រោះវាអាចជួយកាត់បន្ថយ ការលើសឈាម ធ្វើឲ្យប្រសើរឡើង នៃប្រព័ន្ធរំលាយអាហារ និង បង្កើនសំយោគសារធាតុជីវនៅក្នុងឲ្យបានល្អ ធ្វើឲ្យស្បែកស្អាត សុខភាពល្អ ផ្តល់ថាមពលខ្ពស់ ជួយពង្រឹងប្រព័ន្ធការពារក្នុងរាងកាយ និង មានគុណប្រយោជន៌ ជាច្រើនទៀត។ ទំាងនេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិតអំពីផលប្រយោជន៌ ម្រុំសូមចុចទីនេះ!

ម្ស៉ៅម្រុំដែលចាក់ចេញពីកញ្ចប់តូចៗ ជាធម្មតា ត្រូវលាយជាមួយទឹកក្កៅ ឬក្តៅអ៊ុនៗ លាយជាមួយ ការហ្វេ ទឹកដោះគោ ទឹកឃ្មុំ ឬ ដាក់ក្នុងម្ហូបក៏បាន។ មនុស្សចាស់សូមប្រើមួយកញ្ចប់ម្តង មួយថ្ងៃ៣ ដង ចំនែកក្មេង ប្រើកន្លះកញ្ចប់ម្តង មួយថ្ងៃ៣ដង

សហគ្រាសយើងខ្ញុំ យកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាព និង អនាម័យ ដើម្បីឲ្យសុខភាព លោក អ្នក និង ធ្វើឲ្យលោកអ្នកក្មេងជាងវ័យ អាយុវែង។

ព័ត៌មានបន្ថែម អំពីម្រុំធ្វើកញ្ចប់ម្ស៉ៅ តម្លៃ និង ការលក់ សូមទាក់ទងយើងខ្ញុំថ្ងៃនេះ!

Number of Visitors to our Website.

[powr-hit-counter id=4dbc73f4_1466362217153]