ផលប្រយោជន៌ម្រុំ

ម្រុំត្រូវបានគេប្រើរាប់សតវត្យមកហើយនៅក្នុងតំបន់អាស៊ី និង អាហ្រ៊ិក ហើយមកដល់ បច្ចុប្បន្ន ម្រុំត្រូវបានទទួលស្គាល់ដោយមនុស្សជុំវិញពិភពលោក ពីព្រោះតែផលប្រយោជន៌ ដ៏អស្ចារ្យរបស់វា។ ជាធម្មតាម្រុំគ្រប់ផែ្នកទំាងអស់ត្រូវបានគេយកមកប្រើ តាំងពីស្លឹក សំបក ដើម រហូតដល់ផ្លែ ផ្នែកនីមួយៗសុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួន ក្នុងនោះវាផ្ទុកទៅ ដោយសារធាតុ អាស៊ីតអាមីណូ ដែលជួយដល់ខួរក្បាល ប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ អង់ទី អុកស៊ីដង់ អង់ស៊ីម និង មានសារជាតិជាច្រើនទៀត ដែលមនុស្សត្រូវការ។

សហគ្រាសយើងខ្ញុំផលិតផលិតផលម្ស៉ៅម្រុំ និង តែ ពីផលិតផលម្រុំដែលបានដាំនៅក្នុង ខេត្តសៀមរាប។ យើងខ្ញុំធានាថាលោក អ្នក នឹងទទួលបានផលិតផលពិតប្រាកដ ១០០% មានគុណភាពល្អ។

ខាងក្រោមនេះសូមលោក អ្នក ចំណាយពេលបន្តិចអានអត្ថប្រយោជន៌លំអិតដូចខាង ក្រោមៈ

អង់ទីអុកស៊ីដង់

អ្នកស្រាវជ្រាវបានស្រាវជ្រាវឃើញថាមានអង់ទីអុកស៊ីដង់សរុបចំនួន៤៦ប្រភេទនៅក្នុង ស្លឹកចាស់។ ជាការពិតណាស់បើអ្នកពិសារម្រុំតែមួយវាផ្តល់២២% នៃសារធាតុដែលមនុស្ស ត្រូវការប្រចំាថ្ងៃ( Recommended Daily Intake) នៃវីតាមីនសេ ដែលមានសារៈសំខាន់បំផុត អង់ទីអុកស៊ីដង់ ដែលរាងកាយមនុស្សត្រូវការ។

ម្រុំក៏ផ្ទុកទៅដោយ ២៧២%នៃសារធាតុដែលមនុស្ស ត្រូវការប្រចំាថ្ងៃ( Recommended Daily Intake)នៃវីតាមីន អា ដែលមានច្រើនជាងរុក្ខជាតិដ៏ទៃទៀតឆ្ងាយណាស់។

អង់ទីអុកស៊ីដង់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទូទៅ នៃរាងកាយរបស់អ្នក ហើយវាអាចជួយរាងកាយរបស់យើងប្រឆំាងនឹងជម្ងឺមហារីក បញ្ហាតម្រងនោម និង ជម្ងឺក្លាយ ផ្សេងៗទៀត។

អាមីណូអាស៊ីត

ម្រុំផ្ទុកទៅដោយអាស៊ីតអាមីណូសរុប ១៨ប្រភេទ ហើយជិតពាក់កណ្តាលនៃសារធាតុនេះ ត្រូវគេចាត់ទុកថាជាអាស៊ីតអាមីណូដ៏សំខាន់ ម្យ៉ាង ទៀតម្រុំក៏ផ្តល់នូវប្រូតេអ៊ីន ដែលលោក អ្នកទទួលបានធម្មតាពីការបរិភោគសាច់។ នេះមានន័យថារុក្ខជាតិនេះជាប្រភពដ៏សំខាន់ នៃប្រូតេអ៊ីន សម្រាប់អ្នកមិនបរិភោគសាច់ ហើយជាប្រភពប្រូតេអ៊ីនដែលមានសុខភាពល្អ ប្រសើរជាងបរិភោគសាច់ទៅទៀត។

សរីរាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីន ដើម្បីជួយបង្កើតសាច់ដុំ ធ្វើឲ្យឆ្អឹងរឹងមំា ផលិត អ័រម៉ូន និង អង់ស៊ីម ហើយវាក៏មានប្រយោជន៌ចំពោះឈាម និង ស្បែក។

បង្កើនថាមពល

សរីរាងកាយរបស់អ្នកត្រូវការសារធាតុបំប៉នផេ្សងៗគ្នាដើម្បីឲ្យមានសុខភាពរឹងមំា និង ផ្តល់ឲ្យអ្នកនូវថាមពលដែលត្រូវការ។ ស្លឹកម្រុំផ្ទុកទៅដោយសារធាតុបំប៉នច្រើនជាង ៩០ ប្រភេទ ដែលធ្វើឲ្យសុខភាពរបស់អ្នកខ្លំាងខ្លា។

ជាមួយនឹងសារធាតុកាស្យូមច្រើនជាងកាស្យូមដែលមាននៅក្នុងទឹកដោះគោ សារធាតុប៉ូ តាស្យូម ច្រើនជាង ក្នុងផ្លែចេក មានវីតាមីនអា ច្រើនជាងក្នុងមឺមការ៉ុន មានវីតាមីន B3 ច្រើន ជាងក្នុងសណ្តែកដី មានជាតិម៉ាញ៉េស្យូម ច្រើនជាង ក្នុងស៊ុត និង មានជាតិដែក ច្រើនជាង ស្ពៃចិន។

ធ្វើឲ្យស្បែកស្អាត

ក្រុមហ៊ុនសំអាង រឺ តុបតែងខ្លួនជាច្រើន បានស្វែងរកម្រុំដើម្បីធ្វើឲ្យផលិតផលរបស់គេមាន គុណភាពល្អប្រសើរដើម្បីថែរក្សាស្បែក។ ប្រសិនបើអ្នកចង់ឲ្យសម្រស់ក្មេងជាងវ័យ មាន តែម្ស៉ៅម្រុំទេដែលជាមធ្យោបាយមានប្រសិទ្ធិភាពបំផុត ដើម្បីថែរក្សាស្បែករបស់អ្នក។ វាអាចកាត់បន្ថយភាពជ្រួញ និង ធ្វើឲ្យស្បែកហ្មត់។

  • ខាងក្រោមនេះគឺជាផលប្រយោជន៌មួយចំនួនទៀតរបស់តែម្ស៉ៅម្រុំៈ
  • កាត់បន្ថយសម្ពាធឈាមខ្ពស់
  • ធ្វើឲ្យប្រព័ន្ធរំលាយអាហារល្អប្រសើរ
  • ពង្រឹងប្រព័ន្ធការពាររាងកាយ
  • ប្រឆំាងទៅនឹងបាក់តឺរី និង ភាពរលាគ
  • អាចព្យាបាលជំងឺក្តៅខ្លួន
  • បង្កើនប្រព័ន្ធការពាររាងកាយជាលក្ខណៈធម្មជាតិ
  • ផ្តល់សារធាតុចិញ្ចឹមសម្រាប់ភ្នែក និង ខួរក្បាល
  • ជួយជម្រុញឲ្យកោសិកាកើនឡើង
  • ជួយធ្វើឲ្យមានសមតុល្យកូលេស្ទេរុល
  • ជួយជម្រុញឲ្យថ្លើម និង ក្រលៀនឲ្យមានលក្ខណៈធម្មតា
  • ជួយជម្រុញសុខភាពផ្លូវភេទ
  • ជួយជម្រុញប្រព័ន្ធចលនាឈាមឲ្យបានល្អ
  • ធ្វើឲ្យមានសុខភាពល្អ
  • ធ្វើឲ្យមានសមតុល្យជាតិស្កនៅក្នុងឈាម

ប្រសិនបើលោក អ្នកចាប់អារម្មណ៌ ផលិតផលរបស់យើងខ្ញុំអាចូលទៅមើល ផលិត ផលមួយចំនួន សូមចុចនៅទីនេះ

Number of Visitors to our Website.

[powr-hit-counter id=4dbc73f4_1466362217153]

ផលិតផលម្រុំ

បច្ចុប្បន្នយើងមានផលិតផល ៦ ប្រភេទសម្រាប់ ជ្រើសរើស សូមចុចនៅលើរូបភាពដើម្បីទទួលបានព័ត៌មានអំពីផលិតផលសុខភាព១០០%របស់យើងខ្ញុំ